នៅថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក សេក ផល្លី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង ព្រមទាំងមន្ត្រី០៤ រូប បានចូលរួមពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក លើកទី៤៤ ឆ្នាំ២០២៤ (World Tourism Day2024) ក្រោមប្រធានបទ“ទេសចរណ៍ និងសន្តិភាព-Tourism and Peace ”ក្រោមអធិបតីភាពឯកឧត្តម សេង សីលា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។
កម្មវិធីនេះ បានប្រារព្ធឡើងនៅបរិវេណសួនពោធិ៍ព្រឹក្ស(សួនតាឌី) ក្រុងស្វាយរៀង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីមន្ត្រីរាជការសាលាខេត្ត រដ្ឋបាលសាលាក្រុង មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង ៣ប្រភេទ ចៅសង្កាត់ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហមកម្ពុជា ក្រុមការងារសំអាតអនាម័យ និងប្រជាពលរដ្ឋ សរុបប្រមាណ ៥០០ នាក់ និងបានធ្វើការសំអាតអនាម័យ បរិស្ថាននៅទីប្រជុំជនក្នុងក្រុងស្វាយរៀង ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងផងដែរ។
ឯកឧត្តម សេង សីលា អភិបាលរងខេត្តស្វាយរៀង បានអានសាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជាក់ពីគោលបំណងនៃការប្រារព្ធទិវាទេសចរណ៍នេះឡើងគឺដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ ជាតិនិងអន្តរជាតិបានចូលមកដើរលេងទស្សនា កំសាន្តនៅក្នុងខេត្តក៍ដូចក្នុងព្រះរាជាណាចក្រកម្ពុជានិងដើម្បីបង្ហាញភ្ញៀវទេសចរណ៍បានស្គាល់វប្បធម៌ខ្មែរ និងធម្មជាតិនៅប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះ។
ឯកឧត្តម សេង សីលា ក៍បានធ្វើការផ្តផ្ញើដល់បងប្អូប្រជាពលរដ្ឋកម្ពុជាយើងធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរណ៍មកលេងប្រទេសយើងឲ្យបានច្រើន។ ក្នុងនោះត្រូវចូលរួមរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ ។ការចូលរួមថែរក្សាបរិស្ថាន កែលម្អសោភ័ណភាពនៅតាមសួនច្បារនិងនៅតាមដងផ្លូវសាធារណៈនានា